ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការស្តីទីព្រឹទ្ធសភា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ទំនាក់ទំនងអន្តរជាតិ និងការទូតសភា
នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការស្តីទីព្រឹទ្ធសភា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ទំនាក់ទំនងអន្តរជាតិ និងការទូតសភា” ដែលឧទ្ទេសនាមដោយ Mr Helmut Luders Senior Experten Sorvice ដោយមានការអញ្ជើញរួមពីថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសិក្ខាកាមចូលរួម១១នាក់ នៅសាលពិសេស វិមានព្រឹទ្ធសភា។
វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល១៧ថ្ងៃ គឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩៕